រដ្ឋបាលបៃដិន Biden បានបញ្ចប់បទប្បញ្ញត្តិ្ដស្តីពីការទទួលបន្ទុករដ្ឋថ្មី នៅថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2022 ដែលចាប់ផ្តើមមានប្រសិទ្ធភាពនៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022។

ការផ្លាស់ប្តូរទាំងអស់មានក្តីសង្ឃឹមសម្រាប់ក្រុមគ្រួសារជនអន្តោប្រវេសន៍ និងបង្កើនការការពារសម្រាប់ក្រុមគ្រួសារជនអន្តោប្រវេសន៍ដែលស្វែងរកការធានារ៉ាប់រងរដ្ឋ។

ដើម្បីស្វែងយល់បន្ថែម សូមចូលមើលគេហទំព័ររបស់យើង public charge section  

People being helped to understand their benefits as immigrants
បណ្តាញ BAILA៖ ផលប្រយោជន៍សិទ្ធិចូលប្រើប្រាស់សម្រាប់ជនអន្តោប្រវេសន៍នៅ Los Angeles

ជួយគ្រួសារជនអន្តោប្រវេសន៍ និងកម្មករចាំបាច់ បានចូលទទួលយកអត្ថប្រយោជន៍សាធារណៈដែលពួកគេត្រូវ ធ្វើដើម្បីមានសុខភាពល្អ ហើយនិងរឹងមាំ។

People being helped to understand their benefits as immigrants
Doctor waving hello

ត្រូវការធានារ៉ាប់រងសុខភាពទេ?

Illustrative dinner plate with heart-shaped graphic and utensils

ត្រូវការជួយចេញថ្លៃអាហារទេ?

Woman asking a question

បារម្ភថាការទទួលបានអត្ថប្រយោជន៍នឹងប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់លោកអ្នកឬ?

Man asking a question about problems with his benefits he already has

មានបញ្ហាជាមួយនឹងអត្ថប្រយោជន៍ដែលលោកអ្នកទទួលបានរួចហើយឬ?

ត្រូវការជួយ!
យើងជាបណ្តាញនៃអង្គការនៅក្នុងសហគមន៍។ រាល់ព័ត៌មានដែលលោកអ្នកចែករំលែកជាមួយយើងគឺជាការសម្ងាត់។ យើងនៅទីនេះដើម្បីឆ្លើយសំណួររបស់លោកអ្នក។ យើងនឹងជួយលោកអ្នកក្នុងការដាក់ពាក្យសុំកម្មវិធីអត្ថប្រយោជន៍ ដែលលោកអ្នក និងគ្រួសាររបស់លោកអ្នកដែលមានសិទ្ធិទទួលបាន នៅពេលណាដែលលោកអ្នកមានអារម្មណ៍ថាខ្លួនឯងត្រៀមខ្លួនរួចរាល់ហើយ។

តើវាដំណើរការយ៉ាងដូចម្តេច?

Woman using phone and laptop to reach out to BAILA network

បំពេញទម្រង់បែបបទនៅលើគេហទំព័ររបស់យើង - ឬហៅ

888-624-4752

BAILA Network staff assisting a woman over the phone

អ្នកចុះឈ្មោះគេនឹងទាក់ទងទៅលោកអ្នក។ ពួកគេនឹងជួយលោកអ្នកឱ្យយល់ពីអត្ថប្រយោជន៍ណាមួយដែល លោកអ្នកមានសិទ្ធិទទួលបាន គេចុះឈ្មោះលោកអ្នកទៅក្នុងការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ ឬរដ្ឋចេញថ្លៃជំនួស ហើយនិងអត្ថប្រយោជន៍ផ្សេងទៀតដូចជា កាតសំរាប់ថ្លៃអាហារជាដើម។

Woman getting assistance on their immigrant benefits

ប្រសិនបើលោកអ្នកមានសំណួរផ្លូវច្បាប់អំពីអត្ថប្រយោជន៍សាធារណៈ ឬបន្ទុកសាធារណៈ មេធាវីនឹងជួយលោកអ្នក។

សេវាកម្មបណ្តាញ BAILA ទាំងអស់គឺឥតគិតថ្លៃ!

Immigrants connecting with others to get benefits and assistance

ការពិពណ៌នាអំពីសេវាកម្ម

បណ្តាញ BAILA គឺជាក្រុមអ្នកចុះឈ្មោះ អ្នកផ្តល់សេវាផ្លូវច្បាប់ អ្នកផ្សព្វផ្សាយសហគមន៍ និងបុគ្គលិកផ្សព្វផ្សាយក្នុងសហគមន៍។ យើងគាំទ្រដល់គ្រួសារជនអន្តោប្រវេសន៍នៅ Los Angeles និងកម្មករចាំបាច់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍សាធារណៈដែលពួកគេត្រូវការ ដើម្បីធ្វើឲ្យមានសុខភាពល្អ ហើយនិងរឹងមាំ។ សេវាកម្មរបស់យើងគឺឥតមានគិតថ្លៃទេ!

ត្រូវការជួយ

គោលបំណងនៃ​បេសកកម្ម

គោលបំណងនៃបណ្តាញ Benefits Access for Immigrant Los Angeles (BAILA) គឺដើម្បីគាំទ្រដល់គ្រួសារជនអន្តោប្រវេសន៍ និងកម្មករចាំបាច់ក្នុងការទទួលបានអត្ថប្រយោជន៍សាធារណៈដែលអាចរក្សាពួកគេឱ្យមានសុខភាពល្អ ហើយរឹងមាំ និងធ្វើឱ្យហិរញ្ញវត្ថុរបស់ពួកគេប្រសើរឡើង។ គោលដៅរបស់យើងគឺថាជនអន្តោប្រវេសន៍ និងកម្មករចាំបាច់ទទួលបានការអប់រំ សេវាច្បាប់ និងការចុះឈ្មោះអត្ថប្រយោជន៍ជាភាសារបស់ពួកគេ និងនៅក្នុងសហគមន៍ដែលពួកគេរស់នៅ ដូច្នេះយើងអាចបិទគម្លាតនៃការចុះឈ្មោះជនអន្តោប្រវេសន៍នៅក្នុងអត្ថប្រយោជន៍សាធារណៈ។

Immigrant standing happy with BAILA Network partner after successfully getting assistance